ពិតជាគួរឲ្យរំភើបណាស់ ដែលឃើញសកម្មភាពបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទៅមិនថាសិស្សនិស្សិត បណ្ឌិត បុគ្គិល មន្ត្រីរាជការ អ្នកចំការ អ្នកក្រុង អ្នករកស៊ី មីមាសស្រាក់ដៃសាមគ្គីគ្នាចូលរួមចំណែកគាំទ្រយុទ្ធនាការដើម្បីបុព្វហេតុកុមារកម្ពុជាដែលបង្កើតឡើងដោយ​​ចង្វាក់បេះដូងដង្ហក់ ដង្ហើយហៅជំនួយទឹកចិត្តដ៏ស្រួចស្តើងរបស់មហាជន ជួយជូតទឹកភ្នែកដ៏កំសត់របស់កុមាររាប់ម៉ឺននាក់ដែលកំពុងទន្ទឹងរង់ចាំព្យាបាលនៅមន្ទីពេទ្យកុមារអង្គរ។

ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល និងគួរឱ្យរំភើបដែលយុទ្ធនាការបរិច្ចាគ ១ដុល្លារដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ ដែលផ្ដួចផ្ដើមគំនិតដោយតារាចម្រៀងរូបស្រស់សង្ហា សាយ ទទួលបាននូវភាពជោគជ័យយ៉ាងធំសម្បើម។ ជាក់ស្ដែងត្រឹមតែរយៈពេល ២៤ ម៉ោងតែប៉ុណ្ណោះ គឺមានបងប្អូនខ្មែរចូលរួមបរិច្ចាគ យ៉ាងស្រុះដៃគ្នា ដែលសរុបជាទឹកប្រាក់មានប្រមាណជាង ១៣ម៉ឺនដុល្លារឯនោះ ដែលចំនួននេះគឺស្មើនឹងពាក់កណ្ដាលនៃគោលដៅដែលលោកធ្លាប់បានកំណត់ទុកថានឹងខិតខំប្រមូលថវិកាយ៉ាងហោចណាស់ ២៥ម៉ឺនដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ។

យ៉ាងណាមិញ ប្រសិនបើបងប្អូនចង់ចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ ចូលមានការប្រុងប្រយ័ត្ន និងពិនិត្យមើលគណនីឲ្យច្បាស់ចៀសវាងកំហុសឆ្គងណាមួយកើតឡើងជាយថាហេតុ ឬចាញ់ល្បិចរបស់ជនខិលខូចឆ្លៀតឱកាសមួយចំនួន។ 

ជាមួយគ្នានេះដែរ សម្រាប់គណនីគួរឲ្យទុកចិត្តរបស់មន្ទីពេទ្យមានតែពីរប៉ុណ្ណោះ ទីមួយ ការបរិច្ចាកមកកាន់មន្ទីរពេទ្យកុមារអង្គរតាមរយៈកម្មវិធី “រត់ដើម្បិសប្បុរសធម៌ជាមួយសាយ” ដែលមានគណនី ABA: 000 320 555 (Angkor Hospital for Children Limited) ឬម៉្យាងទៀត វេរតាមរយៈគណនីវីង ទៅវីងWing : 03206872 (AHC Patient Contributions)។ ចំណែកឯទីពីរគឺ “ការបរិច្ចេគទូទៅ” ដែលមានគណនី ABA: 000 853 843 (Angkor Hospital for Children) និង Sathapana: 07 80 80 82 83 41 00 102 ឬ Wing: 9122 (ប្រាក់រៀល) 8122 (ប្រាក់ដុល្លារ)

មួយវិញទៀត ដើម្បីការពារហានិភ័យនៅពេលដែលបងប្អូនចូលរួមក្នុងយុទ្ធនាការនេះជាសាធារណ គួរគប្បីលុបលេខកុង ឬលេខគណនីក្នុងគោលបំណងថែរក្សាសុវត្ថិភាព និងប្រាកដថាពុំមានអ្វីកើតឡើងមិនប្រក្រតីចំពោះគណនីធនាគាររបស់បងប្អូន។

ខាងក្រោមនេះគឺជាការរៀបរាប់ពន្យល់យ៉ាងលម្អិតអំពី Challenge 1$ របស់តារាចម្រៀងរូបសង្ហា សាយ៖តោះលេងហ្គេម#១ដុល្លារសម្រាប់កុមារកម្ពុជា#onedollarchallengeforcambodianchildrenក្នុងកម្មវិធី#រត់ដើម្បីសប្បុរសធម៌ជាមួយសាយ#RUNWITHSAIដោយគ្រាន់តែ ធ្វើការបរិច្ចាគ 1 ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ screenshort transactions ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់លោកអ្នក tag ទៅកាន់មិត្តភក្កិ 10នាក់បន្តទៀតរួចpost នៅលើwall របស់លោកអ្នកដើម្បីលេងហ្គេមនេះ។ ចូលរួមទាំងអស់គ្នា ដើម្បីមន្ទីរពេទ្យកុមារអង្គរ ដើម្បីកុមារកម្ពុជា ដើម្បីសង្គមជាតិយើងទាំងអស់គ្នា។